THREE THOUSAND WORDS
"សេនសាយ៍ៗ... គំនូរនេះស្អាតទេ?"
សម្លេងក្មេងស្រីតូចគួរអោយស្រលាញ់កំពុងតែនិយាយជាមួយនឹងមិត្ដរបស់គេ
នាងលើកគំនូររបស់នាងឡើងបង្ហាញទៅក្មេងប្រុសដែលជាមិត្ដរបស់នាងដោយមានស្នាមញញឹមជាប់នឹងមុខតូចៗរបស់នាង
ពួកគេទាំងពីរនាក់មានវ័យប្រហាក់ប្រហែលគ្នា
ដែលពេលនេះពួកគេកំពុងតែគូរគំនូរតាមការស្រម៉ៃរបស់ពួកគេ។
"ខ្ញុំថារបស់ខ្ញុំស្អាតជា ហាហា"
ក្មេងប្រុសនោះលើកគំនូររបស់ខ្លួនឡើងមក បង្ហាញនាងតូចថាខ្លួនគូរស្អាតជាង
ពួកគេទាំងពីរលានអណ្ដាតដាក់គ្នា ដោយមិនព្រមចុះចាញ់រាងខ្លួន មើលទៅភាពជាកុមាររបស់ពួកគេទាំងពីរពិតជាសប្បាយណាស់
បើអាចគឺចង់ក្លាយជាក្មេងដូចពួកគេដែរ។
គ្រឺងៗៗ//
សំលេងកណ្ដឹងរោទិ៍ឡើង បញ្ជាក់ថាពួកគេអស់ពេលគូរគំនូរហើយ
ហើយក៏ដល់ពេលសម្រាកដែរ នាងតូចហាក់ធ្លាក់ទឹកមុខបន្តិចពេលដែលដឹងថា
ជាកណ្ដឹងរោទិ៍ទៅផ្ទះ
"សេនសាយ៍! ប៉ាខ្ញុំមកយកហើយ បាយៗ"
នាងតូចលាមិត្ដភក្តិទាំងមិនអស់ចិត្ដ
ឯក្មេងប្រុសនោះក៏បានតែលើកដៃលាដោយមិនអស់ចិត្ដដូចគ្នា
ហាហាមើលទៅដូចជាអាល័យគ្នាដល់ហើយក្មេងៗនេះ។
"បាយៗ ចេឈូ!" សេនសាយ៍លើកដៃលា
មួុយសន្ទុះក្រោយមក ម្ដាយរបស់សេនសាយ៍ក៏មកយកគេ។
"សេនសាយ៍! រៀបចំកាបូបមកកូន" ម្ដាយរបស់ក្មេងនោះលាដៃជាសញ្ញាអោយកូនរបស់ខ្លួនបានដឹង
អ្នកជាម្ដាយប្រញាប់ជួយរៀបឥវ៉ាន់កូន
"សូមទោសណា៎ ម៉ាក់មកយកឯងយឺតរហូតតែម្ដងហើយ"
អ្នកជាម្ដាយអង្អែលក្បាលរបស់កូនខ្លួនបែបលួងលោម ព្រោះក្មេងដទៃទៅផ្ទះអស់ហើយ
នៅសល់តែសេនសាយ៍នឹងក្មេងផ្សេងៗដែលឪពុកម្ដាយគេផ្ញើនៅទីនេះតែប៉ុណ្ណោះ
"ម៉ាក់យឺតតែរហូតហ្នឹង" គេពេបមាត់
"កូនធ្វើមុខអីបែបហ្នឹង? តោះឆាប់ឡើងម៉ាក់ធ្វើម្ហូបឆ្ងាញ់ៗអោយកូននៅឯផ្ទះណា៎"
ថាហើយនាងក៏លើកកូនពរ ហើយជួយស្ពាយកាតាបអោយគេ
______
ផ្ទះរបស់សេនសាយ៍//
សម្លេងរាបចានបាយនិងស្លាបព្រាបន្លឺឡើងក្នុងផ្ទះបាយតូចមួយ
ផ្ទះនេះតូចមែនក៏ប៉ុន្ដែការតុបតែងពិតជាស្អាតណាស់
ប្រហែលជាស្ដ្រីដែលនៅផ្ទះនេះជាស្រ្ដីចំណានហើយ ទោះទំហំផ្ទះរាងតូច
តែដេគ័រមើលឃើញទូលាយគួរអោយចង់នៅតែម្ដង។
នៅតុបាយមានរៀបចំម្ហូបជាច្រើនមុខ
មួយចានៗមានបរិមាណតិចល្មមញ៉ាំតាមរបៀបកូរ៉េបន្ដិច ជប៉ុនបន្តិច
ជុំវិញតុគឺមានគ្រួសារតូចមួយចាំទទួលទានអារហារទាំងនោះដោយទឹកមុខស្រស់ស្រាយ
"អូនហា៎! អូនរៀបចំឯកសារផ្ទេរសាលារបស់កូនហើយឬនៅ?"
សម្លេងធំគ្រលង ដែលគ្រាន់តែស្ដាប់ក៏ដឹងថាគេជានរណាបាត់ទៅហើយ
គេជាមេគ្រួសារនេះហើយ។
"អូនមិនទាន់បានរៀបទេ រវល់តែធ្វើនេះធ្វើនោះ
គង់តែបងរំលឹងខ្ញុំទេ កុំអីភ្លេចបាត់ហើយ" អ្នកជាប្រពន្ធអេះក្បាលខ្លួនតិចៗ
នេះមិនមែនរឿងតូចតាចទេ គឺនាងត្រូវរៀបចំឯកសារដើម្បីសេនសាយ៍ប្ដូរសាលាទៅរៀននៅឯជប៉ុន
ព្រោះប្ដីរបស់នាងត្រូវទៅធ្វើការនៅទីនោះ ចឹងហើយទើបបានជាត្រូវនាំសេនសាយ៍ទៅជាមួយ
ព្រោះនៅទីនេះមិនមានអ្នកមើលថែគេនោះទេ
"ប្រញាប់ទៅអូន
ព្រោះបងនឹងឡើងទៅជប៉ុនអាទិត្យក្រោយនេះហើយ"
"ចាស់អូនដឹងហើយ
ស្អែកនេះអូននឹងទៅជួបនាយកសាលា" ថាហើយពួកគេក៏អោនញ៉ាំអាហារថ្ងៃត្រង់
តែគេមិនបានចាប់អារម្មណ៍ទឹកមុខរបស់កូនខ្លួននោះទេ ថាកំពុងបង្ហាញទឹកមុខបែបណា
"សេនសៃយ៍អា៎! កូនមិនញ៉ាំទេហេ? ត្រជាក់អស់ហើយកូន" ឪពុកចាប់ម្ហូបដែលកូនខ្លួនចូលចិត្ដដាក់ក្នុងចានគេ
ព្រោះមិនឃើញគេចាប់របស់ដែលខ្លួនរអ៊ូតែងតែចង់ញ៉ាំ
"ខ្ញុំមិនឃា្លនទេ!" គេគ្រវីក្បាល
"មិចចឹង? ក្រែងកូនចូលចិត្ដវាហេ?
ណេះឆាប់ញ៉ាំទៅ" អ្នកជាម្ដាយចាប់ដាក់ជិតមាត់របស់គេ
នាងដឹងយ៉ាងច្បាស់ថាសេនសាយ៍កំពុងគិតអ្វី
គេហាមាត់ញ៉ាំទាំងចិត្ដមិនចង់
តែក៏ត្រូវតែញ៉ាំព្រោះជាម្ហូបដែលគេចូលចិត្ដ
អាហារថ្ងៃត្រង់កន្លងផុតទៅដោយរលូន។
......
សម្លេសសម្រិបជើងថើរៗបែបកូនក្មេងកំពុងចុះពីលើកាំជណ្ដើរដោយកាយវិការខ្ជិលច្រអូស
នាងតូចចុះមកក្រោមតាមសម្លេងដែលស្រែកហៅនាង
"ចេឈូអា៎! អាហារថ្ងៃត្រង់ត្រជាក់អស់ហើយ"
សម្លេងស្រ្ដីចំណាស់ស្រែកហៅក្មេងតូចជារើយៗ
"..." គ្មានសម្លេងតប
តែបន្លឺដោយសម្លេងសម្រិបជើង
នាងតូចដាក់ខ្លួនអង្គុយទល់មុខស្ដ្រីចំណាស់ដែលកំពុងតែរៀបចំបាយទឹកសម្រាប់នាង
តែសម្រាប់នាងវិញដូចជាគ្មានអារម្មណ៍នឹងអាហារទាំងនោះសោះ
"មិចក៏ធ្វើមុខចឹងនាងតូច? ម៉ែដោះធ្វើម្ហូបដដែលៗពេកមែនទេ?" ស្រ្ដីចំណាស់បង្ហាញទឹកមុខខុសឆ្គងចេញមក
"អត់ទេម៉ាក់ដោះតែងតែធ្វើម្ហូបឆ្ងាញ់អោយរហូតហ្នឹង"
នាងតូចញញឹមដាក់ស្រ្ដីដែលមានងារជាម៉ែដោះបន្តិច
ព្រោះនាងតែងតែទទួលការថ្នាក់ថ្នមពីគាត់តាំងពីតូចក្រូចឆ្មា
ហើយនាងក៏ស្រលាញ់គាត់ណាស់ដែរ។
"ចុះមិចក៏កូនមិនញ៉ាំចឹង? ក្រែលរាល់ដងកូនចូលចិត្ដវាណាស់ហេ៎?"
"ប្រហែលអារម្មណ៍មិនល្អទេដឹង"
នាងតូចពេបមាត់
ម៉ែដោះអស់សំណើចនឹងនាងបន្តិច
មើលចុះនៅក្មេងសោះក្បាលមិនទាន់ជ្រុះប៉ាឡីអស់ផង និយាយឡើងសុទ្ធតែអារម្មណ៍មិនល្អ
ក្មេងៗសម័យនេះពិតជាមិនធម្មតាមែន។
"នេះតូចតែមួយសោះកូនម៉ែ
កូនចេះមានអារម្មណ៍មិនល្អចឹងផងឬ?" ម៉ែដោះគ្រវីក្បាលតិចៗហួសចិត្ដនឹងនាង
ព្រោះតាំងពីអើយមកនាងមិនដែលមានអាការបែបនេះទេ។
"ចាំតិចទៀតចាំខ្ញុំញ៉ាំ" នាងពេបមាត់បន្តិច
រួចងើបរត់ឡើងទៅលើវិញបាត់ រកតែស្រ្ដីចំណាស់ស្រែកហៅមិនទាន់
"ចេឈូ!" ម៉ែដោះស្រែកហៅនាង
តែក៏ត្រូវឮសម្លេងទ្វារបន្ទប់របស់នាងបិទឮសូរតែគ្ដាំងតែម្ដង។
/នេះនាងតូចកើតអីចេះ
អ្នកស្រីដឹងខ្ញុំច្បាស់ជាត្រូវមាត់មិនខាន/ ម៉ែ
ដោះបានត្រឹមតែគិតក្នុងចិត្ដ
ហើយក៏ប្រញាប់ទៅរៀបទុកអាហារសម្រាប់នាងតូចពេលឃ្លាន។
______
ថ្ងៃថ្មី//
ក្មេងៗត្រូវបានបណ្ដើរដោយឪពុកម្ដាយរបស់គេចូលទៅក្នុងសាលា
ពួកគេមានទឹកមុខរីករាយធម្មតាដូចរាល់ដង តែលើកនេះបើយើងសង្កេតអោយជាក់បន្តិចនោះ
វាមិនដូចថ្ងៃធម្មតានោះទេ ក្មេងប្រុសដែលតែងតែញញឹមគ្រប់ពេល
ថ្ងៃនេះបែរជាមានទឹកមុខស្រពោនទៅវិញ តើគេមានរឿងអីទៅ? ហេតុអ្វីក៏មានទឹកមុខបែបនេះ?
"សួស្ដីសេនសាយ៍!"
សម្លេងអ្នកគ្រូបន្ទុកថ្នាក់ចាំស្វារគមន៍សិស្សដែលដើរចូលថ្នាក់ សេនសាយ៍លើកដៃសំពះតែក៏មិនបានតបទៅអ្នកគ្រូវិញដូចរាល់ដង
គេចូលទៅអង្គុយតុតាមកន្លែងរបស់គេដោយទឹកមុខស្រពោនៗ។
សេនសាយ៍បើកប្រអប់បាយដែលម្ដាយរបស់គេបានរៀបចំអោយយកមកញ៉ាំ
តែក៏ត្រូវអាក់ពេលដែលគេឮសម្លេងមនុស្សម្នាក់ហៅគេ
"សេនសាយ៍!"
នាងតូចចេឈូរត់មកតុសេនសាយ៍ដោយអារម្មណ៍ស្រស់ថ្លា ដូចរាល់ដងដែលនាងលេងជាមួយគេ
"ថ្ងៃនេះមិនមកអង្គុយញ៉ាំតុជុំខ្ញុំទេហេ៎?
ឈប់លេងចូលខ្ញុំហើយ?" នាងតូចច្រត់មុខនឹងតុសួរគេដោយកាយវិការខ្ចូតៗ
"មានឯណា គ្រាន់តែដើរហួសហ្នឹង"
គេញញឹមដាក់នាង រួចប្រុងនឹងងើបទៅតុរបស់នាងតែនាងតូចថាមិនបាច់
"ចាំខ្ញុំមកញ៉ាំនៅទីនេះម្ដងវិញ" នាងញញឹមហើយក៏លើកបាយប្រអប់របស់នាងដាក់នឹងតុសេនសាយ៍ញ៉ាំធម្មតា
ពួកគេញ៉ាំមួយសន្ទះសេនសាយ៍ក៏ហាមាត់និយាយឡើង
"ចេឈូ...!"
"ហាស់?" គេងើបមុខពីចានបន្តិច
"ខ្ញុំ.... ខ្ញុំជិតប្ដូរសាលាហើយ"
គេនិយាយដោយឱនមុខចុះ
នាងតូចស្រឡាំងកាំងហើយក៏ដាក់ស្លាបព្រាចុះ
"ពិតមែនអេ៎?" នាងបើកភ្នែកធំៗសួរទៅគេ
"ត្រូវហើយ ឮថាខ្ញុំត្រូវប្ដូរទៅរៀននៅជប៉ុន
ខ្ញុំត្រូវទៅទីនោះមួយរយៈចោលឯងហើយ" គេមើលទៅមុខនាងតាមរបៀបក្មេងៗសម្លឹងមុខគ្នា
"ខ្ញុំអផ្សុកស្លាប់ហើយបើឯងប្ដូរទៅ"
នាងតូចទម្លាក់ទឹកមុខបន្តិច
"ខ្ញុំក៏ចឹងដែរ" គេទម្លាក់ទឹកមុខដែរ។
ក្រោយពីពួកគេបាននិយាយគ្នារួចក៏រៀនធម្មតា
តែទឹកមុខពួកគេមិនស្រស់ថ្លាដូចរាល់ដងទេ មើលទៅគួរអោយអាណិតណាស់
ក្មេងៗពិតជាមានអារម្មណ៍ដូចមនុស្សធំមែនហិ? មើលទៅពិតជាមិនដាច់ចិត្ដសោះ។
......
ពេលវេលាកន្លងផុតទៅច្រើនថ្ងៃ ថ្ងៃកំណត់ក៏មកដល់
"ចេឈូ! ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ"
សេនសាយ៍កំពុងនិយាយជាមួយមិត្ដជិតស្និតរបស់ខ្លួននៅឯសួនក្នុងសាលា។
"ខ្ញុំដឹងហើយ
ឯងទៅបាត់ខ្ញុំពិតជានឹកឯងខ្លាំងណាស់" នាងជិះទោងបណ្ដើរដកដង្ហើមធំបណ្ដើរ
"ខ្ញុំក៏នឹកឯងដែរ
ហើយខ្ញុំមិនដឹងថា...ពេលណាទើបបានត្រលប់មកទីនេះវិញទេ ខ្ញុំមិនចង់ទៅសោះ"
គេឱនមុខចុះ
"ហ៉ើយ...កុំគិតច្រើនអីសេនសាយ៍ មាននិស្ស័យនោះ
ពួកយើងនឹងបានជួបគ្នា" នាងងាកមកញញឹមដាក់គេតិចៗតាមរបៀបកូនក្មេង
"អ្វីដែលទុកថាជានិស្ស័យទៅ?" គេលើកចិញ្ចើមសួរ
"អឹម... ឯងដូរទៅជប៉ុនមែនទេ?"
"ត្រូវហើយ... មានអ្វីមែនទេ?"
"ខ្ញុំឮថាទីនោះមានរបស់សាកសិទ្ធមួយ អឺ...វាដូចជាជួង
បើតាមខ្ញុំដឹងពីបងស្រីខ្ញុំ ហើយវាដូចជានៅឯ ហុកកៃដូ"
នាងនិយាយដោយសញ្ចឹងគិតងើយទៅលើ
"ជួង? នៅឯហុកកៃដូហេ?"
គេសង្កត់សម្លេងត្រង់ពាក្យថាជួង
"ខ្ញុំមិនដឹងច្បាស់ទេ ឯងនៅទីនោះស្វែងយល់ពីវាទៅ
ឮថាវាបានដូចអ្វីដែលយើងប៉ងពិតមែនណា៎" នាងងាកមកសើចដាក់គេ ដោយមិនភ្លេចយកជើងតូចៗរបស់នាងយោលទោង
"ត្រូវហើយសេនសាយ៍...
ខ្ញុំប៉ិសភ្លេចប្រាប់ឯងអោយឈឹង" នាងធ្វើមុខក្រញ៉ូវបន្តិច
"អីគេទៅ?" គេងាកមកសួរ
"គឺជាកិច្ចការដែលខ្ញុំរកនឹកអោយឯងធ្វើកុំអោយឯងភ្លេចខ្ញុំពេលដែលឯងទៅនៅទីនោះ
ព្រោះមិនដឹងពេលណាយើងបានរៀនជាមួយគ្នាវិញទេ ដូច្នេះហើយគឺខ្ញុំចង់អោយឯង....សរសេរអត្ថបទអោយបាន3ពាន់ពាក្យ!" នាងនិយាយដោយស្នាមញញឹមជាប់យ៉ាងស្រស់លើផ្ទៃមុខតូចៗរបស់នាង
"តែ... មិនរាប់ពាក្យដដែលៗទេ"
"ថាម៉េច? ខ្ញុំមិនពូកែសរសេរនោះទេ
ឯងក៏ដឹងដែរ" គេធ្វើមុខស្រពោនបន្តិច
"មិនពូកែសរសេរហ្នឹងហើយ
ទើបខ្ញុំរកនឹកអោយឯងធ្វើ" នាងសើច
"ចុះឯងមិនសរសេរទេ? សរសេរតែខ្ញុំទេ?"
"ខ្ញុំក៏សរសេរដែរ ឯងត្រូវតែសរសេរអោយបានណា៎
ពេលទំនេរចាំសរសេរ!"
"អូខេ... សន្យា" គេលើកដៃឡើងជាការព្រមព្រៀង
នាងតូចលើកដៃថ្ពួុកជាមួយគេជាការសន្យា។
មើលទៅការសន្ទនារបស់ពួកគេចុះ ធំៗប្រៀបមិនបានផង សូម្បីតែគំនិតបែបនេះក៏ពួកគេអាចរកឃើញ
ពិតជាគួរអោយសរសើរមែន។
គ្រឺងៗ
សម្លេងកណ្ដឹងរោទិ៍ដូចរាល់ដងបញ្ជាក់ពីពេលវេលាត្រលប់ទៅផ្ទះ
តែសម្រាប់មិត្ដទាំងពីរនាក់នេះវិញ វាប្រៀបបាននឹងពេលវេលាចុងក្រោយសម្រាប់ពួកគេ
មុននឹងមិត្ដរបស់គេម្នាក់ត្រូវបានចាកឆ្ងាយ
ត្រៀមកាយដើម្បីទៅរៀននៅឯក្រៅតាមឪពុកម្ដាយគេ ថ្ងៃនេះឪពុកម្ដាយសេនសាយ៍មកយកគេលឿនជាងរាល់ដង
ដែលកន្លងមកតែងតែទៅក្រោយគេរហូត។
"សេនសាយ៍! ឆាប់ឡើងកូនពួកយើងប្រញាប់ណា៎"
លើកនេះមិនមែនម្ដាយសេនសាយ៍មកតែឯងដូចរាល់ដងទេ ថ្ងៃនេះប៉ាសេនសាយ៍ក៏មកយកគេដែរ
សេនសាយ៍មិនភ្លេចងាកទៅរកចេឈូដែលជាមិត្ដសម្លាញ់របស់គេជាលើកចុងក្រោយ
មើលទៅគេពិតជាមិនដាច់អាល័យសោះ ទឹកមុខដូចរលីងរលោងរកយំយ៉ាងមិចមិនដឹងទេ។
សេនសាយ៍ងាកមុខចេញហើយឱនមុខចុះដើរសំដៅមកឪពុករបស់គេ...
ដោយអារម្មណ៍វិលវល់គេមិនដឹងថានេះជាអារម្មណ៍អ្វីទេ
គេឈប់ស្ងាមទ្រឹង...សន្សឹមងើបក្បាលតិចៗ
រាងកាយតូចរបស់គេបែរវឹបត្រលប់ក្រោយ...គេពិតជាមិនយល់មែនថាវាជាអារម្មណ៍អ្វី
"អឹ..!"
ខ្លួនប្រាណតូចរាងទ្រេតនៅក្រោយបន្តិចស្របពេល
明, [04.09.20 22:06]
ដែល
រាងកាយតូចដូចគ្នាស្រាប់តែរត់មកឱបភ្លាមៗរកតែនាងតូចត្រៀមខ្លួនសឹងមិនបាន
តំណក់ទឹកសើមៗបន្សើមអាវនាងតូច ហាហានេះជាទឹកភ្នែកឬ?
ក្មេងៗបែកគ្នាក៏ចេះយំដែរហេ៎? ពិតជាមិនធម្មតាមែន។
"ខ្ញុំនឹកឯងណាស់...ហ៉ឺៗ..
ខ្ញុំមិនចង់ទៅទេ" គេអោបនាងតូចជាប់ខ្លាចថានឹងបាត់នាងទៅណា
ត្រូវហើយកំពុងតែជិតបាត់ហើយ។
"ឯងនេះយំអី? ប្រុសគេមិនយំទេ...
ចាំឯងទំនេរចាំមកកូរ៉េមក យើងចាំឯង" ចេឈូទាញគេចេញបន្តិចហើយនិយាយលួងលោមគេ
ក្មេងតូចមិនមាត់ត្រឹមតែងក់ក្បាលជាចម្លើយព្រោះកំពុងឈ្ងោកមុខជូតទឹកភ្នែក
ឪពុកម្ដាយគេបានត្រឹមតែឈរមើលហួសចិត្ដ។
"នៅនឹកមិត្ដភក្ដិហេកូន? មិនអីទេណា
ពេលវិស្សមកាល ប៉ានឹងនាំកូនមកលេងកូរ៉េ.. មោះឈប់យំទៅកូនសម្លាញ់"
ឪពុកចូលមកជិតកូនជួយជូតទឹកភ្នែក ហើយក៏ដឹកដៃគេមក
ចេឈូ បានត្រឹមលើកដៃបាយៗគេ ដោយស្នាមញញឹម នាងតែងតែញញឹមគ្រប់ពេលដែលមិត្ដភក្ដិរបស់គេមួយនេះមានបញ្ហា។
"កុំភ្លេចណាសេនសាយ៍ អត្ថបទរបស់ឯង 3000ពាក្យ!" ចេឈូស្រែកប្រាប់គេជាលើកចុះក្រោយពេលដែលគេឡើងឡាន
"យើងដឹងហើយ ឯងដូចគ្នា"
គេងាកមកប្រាប់ចេឈូវិញដោយស្នាមញញឹមដូចគ្នា។
គេដាក់ដៃជិតកញ្ចក់បន្តិចហើយលើកជាសញ្ញាបាយៗ
ឯចេឈូលើកដៃលាពីខាងក្រៅ ទិដ្ឋភាពបែបនេះពិតជាគួរអោយចង់ស្រក់ទឹកភ្នែកណាស់
ពួកគេក៏ចេះអាល័យគ្នាដែរ ក្មេងតែកាយឯចិត្ដវិញដូចជាមិនក្មេងសោះ។
______
12ឆ្នាំកន្លងផុតទៅ//
បរិវេណសាលារៀនមួយដែលមានសភាពស្រស់បំព្រោង
សិស្សសាលាជាច្រើនកំពុងតែជុំគ្នានិយាយពីនេះពីនោះ សម្លេងជជែកគ្នាឮងុំៗពេលសាលា
វាបានជួយបន្ថែមអោយសាលានេះមានភាពរស់រវើក
មិនមានអារម្មណ៍ថាឯកកាដូចចិត្ដបុរសម្នាក់ដែលកំពុងសញ្ជឹងគិតអ្វីមិនដឹង...
"អេ៎៎ សេនសាយ៍! ឯងដូចជាសោះអង្គើយណាស់
កើតទុកអ្វីមែនទេ?" មិត្ដរបស់គេម្នាក់ចូលមកដាស់អារម្មណ៍របស់គេ
កាត់ផ្ដាច់ពីការគិតដ៏វែងឆ្ងាយរបស់គេអោយបាត់ទៅ
"គ្មានអីទេ
នឹកឃើញអ្វីបន្តិចបន្តួចតែប៉ុណ្ណោះ" គេគ្រវីក្បាលតិចៗ
"បន្តិចបន្តួចស្អី? អោយតែពេលជិតវិស្សមកាលឯងតែងតែក្រៀមក្រំបែបនេះរហូតហ្នឹង"
មិត្ដរបស់គេសម្លឹងមុខគេ
"ត្រូវហើយ! យើងពិតជាចឹងមែន
តែឯងមិនយល់នោះទេ" គេដកដង្ហើមធំ
"ចុះមិនពន្យល់អោយយល់មក?" ជុនកុអោបដៃញាក់ស្មាដាក់គេ
សេនសាយ៍ហាក់រកនឹកឃើញអ្វីម្យ៉ាងគេស្រាប់តែបែរមុខមកសួរជុនកុយ៉ាងតក់ក្រហល់
"ឯងនៅទីនេះតាំងពីរតូចមែនទេ?"
"អឺ! ហើយវាយ៉ាងមិច?"
"ឯងធ្លាប់ឮពីជួង.. ជួងប្រាថ្នាស្អីគេនោះដែរទេ?" គេធ្វើមុខសញ្ជឹងគិត
"ហាហា... មិនស្គាល់ទើបចម្លែក" ជុនកុសើចឮៗ
ព្រោះអស់សំណើចនឹងមិត្ដរបស់ខ្លួន កន្លងមកគេមិនធ្លាប់ឃើញសេនសាយ៍បែបនេះទេ
មួយថ្ងៃៗគិតតែពីសរសេរអ្វីមិនដឹង ថ្ងៃនេះបែរមកសួរពីរឿងជួងអីនោះទៅវិញ។
"ឯងស្គាល់មែនហេ?" គេងើបមកចាប់ស្មារបស់ជុនកុ
ហើយញញឹមឡើងស្រស់តែម្ដង
"ហើយវាយ៉ាមិចឯង?" ជុនកុធ្វើមុខក្រញ៉ូវបន្តិច
"ចង់ប៉ងអ្វីមែនទេ?" គេលើកចិញ្ចើមសួរ
"ត្រូវហើយ ចង់ណាស់" គេសើចចេញធ្មេញ
រហូតឃើញគំនួចថ្ពាល់របស់គេ
"ខ្មោចលងហើយ យើងមិនដែរឃើញឯងចឹងទេ"
ជុនកុចងចិញ្ចើម "យើងឃើញឯងអង្គុយតែសរសេរសៀវភៅ មិនដែលសួរយើងពីនេះពីនោះចឹងសោះ?
ឯងមានសេ្នហាមែនទេហ្នឹង?" គេសួរដោយសើចតិចៗ
"កុំសួរច្រើនអី ប្រាប់យើងពីជួងនោះសិនមក"
គេធ្វើមុខអង្វរក
"បានតែអ្នកមានស្នេហាទេ ទើបមានប្រសិទ្ធភាព"
ជុនកុបញ្ជាក់ ព្រោះគេមិនដែលឃើញសេនសាយ៍ទៅនិយាយជាមួយស្រីណាឡើយ
សូម្បីតែនិយាយជាមួយគេក៏មិនចង់និយាយផង។
"គឺ...យើង.. មានមនុស្សក្នុងចិត្ដម្នាក់...
ពេលនេះយើងមិនដឹងថានាងយ៉ាងមិចទៅហើយទេ" គេនិយាយទាក់ៗ
ព្រោះមិនធ្លាប់ប្រាប់រឿងនេះដល់នាក់ណានោះទេ
"មិចយើងមិនដែលដឹង?"
"បើយើងមិនដែលប្រាប់ផង"
"អឺ មែនហើយ. តែឯងចង់ប៉ងបែបមិច?"
សេនសាយ៍ទាញត្រចៀកជុនកុមកខ្សិប
"គឺ......."
"អ៎!!!! ចឹងសោះ" ចម្ងល់របស់ជុនកុត្រូវបានស្រាយ...។
......
ហុកកៃដូ ប្រទេសជប៉ុន//
"ត្រជាក់ល្អណាស់"
សេនសាយ៍អោបខ្លួនប្រាណដ៏រងារដោយសារអាកាសធាតុបន្តិចមុននឹងដើរទៅមុខ
តាមជុនកុមិត្ដរបស់គេ
"ទីនេះសប្បាយខ្លាំងណាស់
ជាពិសេសនោះគឺខែនេះណា៎ឯងដឹងទេ Winterបែបនេះបើមានសង្សារនឹងគេពិតជាកក់ក្ដៅណាស់"
ជុនកុនិយាយដោយមិនភ្លេចងាកទៅមើលសេនសាយ៍
សេនសាយ៍មិនបានចាប់អារម្មណ៍នឹងមិត្ដរបស់គេឡើយ
គេសម្លឹងមើលទិដ្ឋភាពដែលកម្រនឹងបានគយគន់បែបនេះដោយយកចិត្ដទុកដាក់ ព្រិលធ្លាក់មកតិចៗ
ដែលមានលម្អរដោយភ្លើងចម្រុះពណ៌ជាច្រើននៅនឹងបង្គោលភ្លើងនីមួយៗ
មនុស្សប្រុសស្រីជិះស្គីទឹកកកទៅមក ខ្លះជិះកន្ត្រកមើលទេសភាពពីលើ
ខ្លះជិះស្គីមើលជុំវិញ ខ្លះកំពុងពូនស្នូលគប់គ្នា ពិតជាគួរអោយចង់ទៅទីនោះខ្លាំងណាស់។
សេនសាយ៍បិទភ្នែកទទួលយកអារម្មណ៍បែបនេះទុកក្នុងក្រអៅបេះដូងរបស់គេ
ខ្យល់ស្រាប់តែបង្អុលនូវរំហើយតិចៗស្របពេលដែលគេបិទភ្នែករំលឹកដល់មនុស្សម្នាក់ដែលគេខានជួបខានឃើញមុខអស់រយៈពេលជាច្រើនឆ្នាំ...គេសន្សឹមបើកភ្នែកតិចៗ
អ្វីដែលគេតែងតែចង់ដឹងចង់ឮបានបង្ហាញនៅចំពោះមុខគេ...
នោះគឺជាជួងដែលគេតែងតែរំលឹកពីវាជារើយៗពេលដែលគេនឹកដល់មនុស្សស្រីម្នាក់ដែលធ្វើអោយគេចង់ដឹងថារបស់មួយនេះមានឥទ្ធិពលយ៉ាងណា។
"ជុនកុ!...នេះជាជួបប្រាថ្នានោះមែនទេ?"
គេលើកដៃចង្អុលទៅជួងនោះដោយកាយវិការយឺតៗ
"អឺ ហ្នឹងហើយ! រវល់តែមើលស្រីស្អាតក្បែរនេះ
ភ្លេចពន្យល់ឯងពីវាអោយឈឹង" គេទះស្មាសេនសាយ៍តិចៗ
"ឯងមិនធ្លាប់មានសេ្នហាពីមុនមកទេមែនទេ?"
ជុកកុសួរ
"ប្រហែលមិនធ្លាប់នោះទេ"
គេនិយាយដោយភ្នែកកំពុងតែសម្លឹងមើលទៅជួងនោះមិនព្រិច
"ចឹង..នារីដែលឯងនិយាយនោះជាមនុស្សស្រីដំបូងដែលនៅក្នុងបេះដូងឯងហេ?"
"អឹម...បែបហ្នឹងហើយ"
"ល្អណាស់! ចឹងប្រាកដជាមានប្រសិទ្ធភាព99%
គ្នាហ៊ានធានាវ៉ើយ" គេងាកមកញាក់ចិញ្ចើមដាក់សេនសាយ៍យ៉ាងជឿជាក់់
"ពិតមែនហេ?" សេនសាយ៍សួរទៅគេដោយសម្លេងរំភើប
"យើងមិនចេះកុហកទេ...
ចាប់ផ្ដើមបំណងរបស់ឯងពេលនេះទៅ" និយាយហើយជុនកុក៏រុញសេនសាយ៍អោយដើរទៅមុខបន្តិច
"តែត្រូវចាំណា៎ ឯងត្រូវតែបួងសួងក្នុងចិត្ដសិនសឹមគោះវា"
សេនសាយ៍ត្រៀមចិត្ដរួចជាស្រេចសម្រាប់ពេលនេះ
កន្លងមកគេតែងតែខកខានគ្រប់វិស្សមកាល លើកនេះសង្ឃឹមថាក្ដីប្រាថ្នានឹងបានសម្រេច
គ្រាន់តែរំលឹកដល់មនុស្សដែលជាប់ក្នុងបេះដូងគេភ្លាម
កម្លាំងចិត្ដមកពីណាក៏មិនដឹងធ្វើអោយគេឈានជើងសំដៅទៅជួងនោះយ៉ាងក្លាហាន។
ជំហានជើងវែងៗបោះសំដៅទៅជួងប្រាថ្នា...
សេនសាយ៍សន្សឹមបិទភ្នែកម្ដងទៀតមាត់កំពុងនិយាយអ្វីក៏មិនដឹង សម្លេងជួងក៏បន្លឺឡើង
ម៉ឺង//
សេនសាយ៍សន្សឹមបើកភ្នែកបន្ទាប់ពីគេបានគោះទៅជួងនោះ...
"ខ្ញុំនឹកនាងណាស់ចេឈូ..."
គេនិយាយតិចៗដោយបេះដូងលោតដុកដាក់
សេនសាយ៍ដើរសម្ដៅមករកជុនកុវិញដោយរឹកពារធម្មតា
មិនមែនតក់ក្រហល់ដូចមុន
"យ៉ាងមិចហើយ? មានអារម្មណ៏យ៉ាងមិចដែរ"
ជុនកុសួរតៅគេភ្លាមពេលដែលទឹកមុខរបស់គេប្រែជាធម្មតាដូចសព្វមួយដង
"មានអីឯណា" គេញញឹមតបតិចៗ
"គិតថាគ្មានប្រសិទ្ធភាពហេ? តែយើងធ្វើមេអណ្ដើកអោយគេប៉ុន្មាននាក់ហើយ សុទ្ធតែOkទាំងអស់"
ជុនកុព្យាយាមពន្យល់ដល់មិត្ដខ្លួន
"អត់ទេ... កំពុងមានអារម្មណ៍ចម្លែក"
ថាហើយគេក៏ពាក់ស្គីរបស់គេវិញ ហើយជិះទៅបាត់ ទុកអោយជុនកុឈរអេះក្បាលមិនយល់ម្នាក់ឯង
......
សេអ៊ូល ប្រទេសកូរ៉េ//
"បងស្រី!
បងធ្លាប់និយាយប្រាប់ខ្ញុំពីរឿងជួងស្អីគេនោះ... បងជួយពន្យល់ខ្ញុំម្ដងទៀតបានទេ"
សម្លេងស្រួយស្រេសបន្លឺឡើងដោយទន់ភ្លន់
"ជួង? ជួងអីទៅ?"
ចេឈីលើកដៃអេះក្បាលបន្តិច "អ៎! ឯងចង់និយាយពីជួងប្រាថ្នា
នៅឯហុកកៃដូនោះមែនទេ?"
"ត្រូវហើយ!
គឺបងធ្លាប់ប្រាប់ខ្ញុំមុនពេលដែលបងមិនទាន់ជួបនឹងបងថ្លៃ"
ចេឈូសម្លឹងទៅបងស្រីក្នុងន័យអង្វរអោយជួយពន្យល់នាង
"ម៉េចក៏សុខៗឯងស្រាប់តែចង់ដឹងពីវាយ៉ាងនេះ?"
បងស្រីដើរមកជិតហើយ ទាញក្បាលរបស់នាងទៅមកតិចៗ "កុំប្រាប់បងណា...
ថាឯងកំពុងមានស្នេហា?" បងស្រីលើកចិញ្ចើមសួរ
"ទាល់តែមានស្នេហាទើបអាចដឹងពីវាបានមែនទេ"
នាងពេបមាត់បន្តិច
"ពិតហើយ!
ព្រោះជួងនោះសម្រាប់តែនាក់ប្រាថ្នារឿងស្នេហាប៉ុណ្ណោះទើបមានប្រសិទ្ធភាព"
ចេឈីដាក់ខ្លួនអង្គុយជិតប្អូនបន្តិចហើយពន្យល់នាងពីរឿងជួងប្រាថ្នានោះ...
"អ៎!!! ចឹងទើបបងបានជួបនឹងបងថ្លៃមែនទេ?"
បន្ទាប់ពីស្ដាប់យល់រឿងហើយ
ចេឈូស្ទុះងើបហើយសួរទៅបងស្រីនាងបែបភ្ញាក់ផ្អើល
"គឺ...បែបហ្នឹងហើយ" បងស្រីនាងសើចតិចៗ
"ឯងចង់ទៅដែរទេ? ពេលនេះគឺជាពេលល្អបំផុតសម្រាប់ដំណើរកំសាន្ដនៅឯហុកកៃដូណា៎...ឯងដឹងទេ?"
"ពិតមែនហេ៎??"
"ពិតហើយ! ពិសេសនោះ.. នេះជាខែ2 ឯងនឹងបានទៅមើលបុណ្យព្រិលដ៏អស្ចារ្យនៅទីនោះ"
"Aww!!!! ល្អណាស់!"
ចេឈូលោតឆ្លេឆ្លាពេញបន្ទប់ដោយអារម្មណ៍រំភើបពេកក្រៃ ឯបងស្រីនាងបានត្រឹមតែសើច
ហួសចិត្ដនឹងប្អូនខ្លួន។
......
ចេឈូប្រញាប់រៀបចំឥវ៉ាន់របស់នាងសម្រាប់ដំណើរកំសាន្តដែលនាងទន្ទឹមរងចាំអស់រយៈពេលជាយូរមកនេះ
រាងកាយតូចរបស់នាងមកឈប់ត្រង់ទូរសៀវភៅតូចមួយ
នាងសន្សឹមយកដៃទៅអង្អែលកូនសៀវភៅអ្វីម្យ៉ាងនោះថ្នមៗ ស្នាមញញឹមក៏ផុសលើផ្ទៃមុខរបស់នាង
ពេលដែលនាងនឹកដល់បុរសម្នាក់ដែលនាងទន្ទឹងរងចាំជួបអស់រយៈពេលជាយូរឆ្នាំ។
______
ខែកុម្ភះនារដូវរងារ ហុកកៃដូប្រទេសជប៉ុន//
ចេឈូបានធ្វើដំណើរពីកូរ៉េមកជប៉ុនតែម្នាក់ឯង
កម្លាំងចិត្តដែលជំរុញអោយនាងធ្វើដំណើរពីកូរ៉េមកដល់ជប៉ុនបានដោយម្នាក់ឯងនេាះក៏ព្រោះតែបុរសម្នាក់ដែលនៅជាប់ក្នុងបេះដូងរបស់នាងតាំងពីនៅកុមារភាព
ដែលពួកគេបានបែកគ្នាអស់ជាច្រើនឆ្នាំ...
ចេឈូសម្លឹងទិដ្ឋភាពនៃទីក្រុងហុកកៃដូតាមរយៈឡានក្រុងដឹកជញ្ជូលភ្ញៀវទេសចរណ៍
ទាំងភ្ញៀវជាតិនិងអន្តរជាតិ មនុស្សម្នាច្រើនកោះករដើរទៅមកឥតឈប់
ពួុកគេពាក់អាវក្រាស់ៗដើរទៅមកជាគូៗ ព្រិលធ្លាក់ចុះមកព្រិមៗអមជាមួយនឹងខ្យល់ត្រជាក់ៗ
ធ្វើអោយអារម្មណ៍នាងកាន់តែហោះហើរ។
ចេឈូចុះពីលើឡានក្រុងដោយមានវ៉ាលីមួយអូសមកតាមកំដរបានជាគ្នា។
នាងអូសវ៉ាលីរបស់ខ្លួនចូលក្នុងសណ្ឋាគារដែលនាងបានកក់
តែក៏ស្រាប់តែជួបនឹងមិត្ដភក្ដិស្រីរបស់នាងម្នាក់ដែលទើបចាកចេញពីនាងមកបន្តការសិក្សារនៅជប៉ុន1ឆ្នាំមុន។
"ចេឈូ!!"
យូជីនស្រែកហៅមិត្តរបស់នាងពីចម្ងាយ
"យូជីន?" ចេឈូរត់ទៅអោបមិត្ដរបស់នាងដោយអារម្មណ៍រំភើប
"មិចក៏ឯងមកជប៉ុនចឹង? ហើយមកជាមួយនាក់ណា?"
យូជីនចាប់ផ្ដើមសួរភ្លាមបន្ទាប់ពីឃើញថានាងដូចជាមកតែម្នាក់ឯង
"គឺ... គ្រាន់តែចង់មកលេង"
ចេឈូរាងអែលអន់បន្តិចព្រោះបើប្រាប់ការពិតបណ្ដោយនោះវាដូចជាពេក
ពេលដែលប្រាប់ថាមករកមនុស្សម្នាក់ក្នុងបេះដូង
"មកលែងអីក៏ឯកការម្លេះ! មកតែឯងចឹងមិនល្អទេ"
យូជីនចាប់ដៃចេឈូបន្តិច
"គ្នាកំដរឯងចុះ ព្រោះនេះជាពេលវិស្សមកាល
ចាំយើងដាក់ច្បាប់ការងារសិន"
"ឯងធ្វើការនៅទីនេះហេ៎? ចឹងល្អហើយ"
ចេឈូញញឹមលឹបភ្នែកដាក់មិត្ដរបស់ខ្លួន
បន្ទប់ពីយូជីនបានរៀបចំបន្ទប់សម្រាប់ចេឈូហើយ
ពួកគេទាំងពីរនាក់ក៏ចេញមកក្រៅនិយាយគ្នាលេង។
"និយាយចឹង ចេឈូអា៎! ឯងសុខសប្បាយទេនៅកូរ៉េនោះ?"
យូជីនសួរ
"អឹម...មិនជាបញ្ហាអីប៉ុន្មានទេ
ហើយចុះឯងមករស់នៅទីនេះយ៉ាងមិចដែរ?" ចេឈូងាកមកសួរយូជីនវិញ
"ល្អគ្រាន់បើ គ្នាចូលចិត្ដទីនេះ
ហើយក៏គ្មានបញ្ហាអីនោះដែរ តែ..." យូជីនធ្វើជាទម្លាក់ទឹកមុខបន្តិច
"តែយ៉ាងមិច?" ចេឈូងាកទៅសួរភ្លាម
"តែគ្នាគ្មានសង្សារនឹងណា៎...ហាស់ហា"
យូជីនសើចតិចៗ "អើយ...!! បើមាននោះណា...
ខែនេះពិតជាល្អណាស់ពេលនៅហុកកៃដូនាពេលនេះ"
"ហេតុអ្វី?" ចេឈូបង្ហាញអាការឆ្ងល់ឡើងមក
"ហាស់? ឯងមិចដឹងទេ?
ក្រែងថាមកដើរលេងហី? មិនដឹងថានៅទីនេះមានបុណ្យពិសេសមួយទេឬ?"
យូជីនងាកសួរទៅចេឈូ
"បុណ្យព្រិលនោះមែនទេ?"
"ត្រូវហើយ... 1ឆ្នាំមានតែម្ដងប៉ុណ្ណោះ"
យូជីនដើរឱនមុនបន្តិច
"ឯងចង់បានសង្សារមិចក៏មិនសាកល្បងប៉ងនៅឯជួងប្រាថ្នានៅទីនេះទៅ?"
ចេឈូលើកចិញ្ចើមសួរ
"ចង់និយាយពីជួងនៅហុកកៃដូនេះមែនទេ? មិចជាចាប់អារម្មណ៍សោះ គ្នាឮអ្នកធ្វើការនិយាយពីវាដែរ
ហើយអោយយើងតៅសាកល្បងទៀតផង... តែយើងមិនជឿនោះទេ បើគូមកដល់នោះ វាមកដល់ហើយ"
"ឯងមិចជឿមែនហេ? តើឯងធ្លាប់មានស្នេហាជាមួយនាក់ណាពីមុនមកទេ?"
យូជីនបង្អាក់ដំណើរហើយគិតដល់រឿងនេះបន្តិច
"អឹម... មិនធ្លាប់ទេ" នាងគ្រវីក្បាល
"មិនធ្លាប់ទេ?? មិនធ្លាប់គួរតែសាកល្បងទៅ
ខ្ញុំឮបងស្រីខ្ញុំនិយាយថា... សម្រាប់នាក់មានស្នេហាដំបូងនោះ វាពិតជាមិនខកបំណងទេ
ហើយគាត់ខ្លួនឯងផ្ទាល់...ពេលនេះជួបហើយ ហើយក៏កំពុងតែជិតមានសមាជិកថែមទៀតផង"
ចេឈូរៀបរាប់បណ្ដើរលួចសើចបណ្ដើរ ពេលដែលនាងគិតដល់រឿងមួយ...
"មិននិយាយលេងទេហេ? ឯងក៏មិនធ្លាប់មានដែរ...
តើសាកល្បងជាមួយគ្នាទៅល្អទេ?"
"ហាហា... តោះ!!"
______
ពិធីបុណ្យព្រិល ហុកកៃដូប្រទេសជប៉ុន//
មនុស្សច្រើនកកកុញពេលវាលព្រិល
ភ្លើងរាត្រីចម្រុះពណ៌ជាច្រើនដាក់តម្រៀមជិតៗគ្នា
អមដោយព្រិលធ្លាក់តិចៗជាមួយនឹងខ្យល់រងារ ធ្វើអោយទីនេះពិតជាពិសេសឡើងមក ហើយសាកសមបំផុតសម្រាប់ពិធីបុណ្យព្រិលមួយនេះ។
បុរស2នាក់កំពុងតែជក់ចិត្ដនឹងទិដ្ឋភាពសម្ដែងដ៏អស្ចារ្យនាពិធីបុណ្យព្រិលនេះ
ពួកគេលោតច្រៀងរាំតាមភ្លេងយ៉ាងសប្បាយ ទុក្ខកង្វល់ដូចជាគ្មានសោះ
បន្ទាប់ពីកម្មវិធីចម្រៀងបានបញ្ចប់ទៅ
នាទីថ្មីដ៏ពិសេសក៏ចូលមកដល់... គឺនាទីគូស្នេហ៍ សម្រាប់តែនាក់មានគូប៉ុណ្ណោះ...ភ្លេងតន្រ្ដីបែបប្រមាញ់បេះដូងប្រហារនាក់នៅលូវកំពុងចាក់ឡើង
នាក់មានគូកំពុងតែចាប់ដៃគ្នាឱបរួមរិទ្ធរាំតាមភ្លេងជាចង្វាក់ស្លូរទៅមក
"អស់អារម្មណ៍បណ្ដោយ..." យូជីនរអ៊ូតិចៗ..
ហើយដើរចេញពីវង់នោះមកដោយមានចេឈូដើរតាមពីក្រោយ
"មែនហ្នឹង... កំពុងតែរាំសប្បាយផង..
មកដល់នាទីគូស្នេហ៍អីណា" ចេឈូនិងយូជីនដើររអ៊ូង៉ូវៗ
ដោយភាពសប្បាយមិនទាន់អស់ចិត្ត
"ពិតជាខកចិត្ដមែន...
នាទីគូស្នេហ៍ស្អីទេលោក.." សម្លេងរអ៊ូវង៉ូវៗចេញពីមាត់របស់បុរសម្នាក់
កំពុងតែនិយាយជាមួយនឹងមិត្ដគេដោយភាពសប្បាយមិនទាន់អស់ចិត្ដដូចគ្នា
"អ្អាក!"
"អីយាស់! អូ..សូមទោសផង" មនុស្សប្រុសស្រី2គូដើរជល់គ្នាដោយគ្មានជំហោរ មិនបានត្រៀមខ្លួនធ្វើអោយត្រេតទៅម្ខាងម្នាក់
យូជីនទប់ជំហោបានវិញ តែចេឈូរាងទ្រែតទៅច្រត់នឹងដី
បុរសម្នាក់មកជួយលើកតែក៏ត្រូវយូជីនច្រានចេញ
មិនចាំយូរយូជីនស្រែកដាក់ពួកគេប្រាវៗ
"ពួកលោកដើរបិទភ្នែកឬយ៉ាងមិច?"
"តែ...ពួកយើងបានសុំទោសពួកនាងហើយតើ"
បុរសម្នាក់តបដោយសម្ដិទន់ភ្លន់មិនគម្ហោក
"អេ៎! តែនាងក៏បុកយើងដែរតើ? ចោទតែពួកខ្ញុំមិចនឹងបាន?" ជុនកុនិយាយឡើងមកទាមទារយុត្ដិធម៌
យូរជីនសម្លក់ទៅគេថ្មែរមិនដាក់ភ្នែក
"មោះ បានហើយយូជីន.. យើងក៏បុកគេដែរ"
ចេឈូទាញដៃយូជីនចេញមក
"មក! សេនសាយ៍ទៅវិញ ស្អប់មុខចែនឹងណាស់"
"មក! ចេឈូ បើនៅទៀតឆេះរលាយព្រិលនឹងលូវហើយ"
រាងកាយបុរសនារី2នាក់ឈប់ស្ងៀមទ្រឹង...
សន្សឹមបែររកគ្នាវិញតិចៗ
"លោកហៅគេមុននឹងថាមិច?/នាងហៅគេថាយ៉ាងមិចមិញ?"
សម្លេងសួរទៅវិញទៅមកឆ្លាស់គ្នា
យូជីននឹងជុនកុបានតែធ្វើមុខអេះអុញ
ព្រោះមុននឹងដូចអត់មាននិយាយអីខុសទេ
មិចក៏ទាំងពីរនាក់គេនេះសម្លឹងមកដូចចង់លោតមកកន្រ្ទប់
"ហៅថាចេឈូ/ មិញហៅថាសេនសាយ៍"
យូជីននិងជុនកុនិយាយឆ្លាស់គ្នា
"ខ្ញុំមិនបានស្ដាប់ច្រលំទេ"
សេនសាយ៍រត់មកប្រសព្វមុខនឹងចេឈូ
"នាងពិតជា ស៊ូ ចេឈូ តើមែនទេ?" សេនសាយ៍ចាប់ស្មារបស់នាងតិចៗហើយបញ្ចេញរស្មីសង្ឃឹមតាមរយៈកែវភ្នែករបស់គេចេញមក
ចេឈូស្រឡាំងកាំងធ្វើអ្វីលែងត្រូវ
នាងមិនឆ្លើយគ្រាន់តែដឹងថា... ជាគេនឹងហើយ នាងក៏ចូលទៅអោបគេភ្លាម...
ឆ្ងាយគ្នាច្រើនឆ្នាំប៉ុណ្ណា
មិនបានឃើញមុខគ្នាយូរប៉ុណ្ណា ពេលនេះមិនបាច់ចាំសួរទេ សុំអោបសិនហើយ...
អារម្មណ៍នឹកគឺខ្លាំងក្លាជាជាងសួរនាំទៅទៀត...
សេនសាយ៍សន្សឹមលាដៃអោបនាងវិញ
គេពិតជានឹកនាងខ្លាំងណាស់... ពិតជាចង់ជួប...ចង់ឃើញណាស់ ពិសេសនោះ គឺអោបបែបនេះ។
ជុនកុនិងយូជីនបានត្រឹមសម្លឹងមើលទិដ្ឋភាពដ៏សែនកក់ក្ដៅនេះ
គេស្គាល់សេនសាយ៍យូរហើយ ពិតជាមិនដឹងថាគេមានជម្រៅស្នេហាខ្លាំងបែបនេះសោះ
មើលចុះអោបគ្នាឡើងដូចស្ករតាំងម៉ែ
ទៅហើយ។
ឯយូជីនវិញក៏ដូចគ្នានឹងជុនកុដែរ
នាងរាប់អានជាមួយនឹងចេឈូយូរហើយ
តែមិនដែលដឹងសោះថានាងមានមនុស្សនៅក្នុងបេះដូងយូរយ៉ាងនេះ នាងត្រឹមតែដឹងថា..
មួយថ្ងៃៗចេឈូចូលចិត្ដតែទៅសួនផ្កា អង្គុយសរសេរសៀវភៅ តែមើលពេលនេះទៅ
នាងអោបបុរសម្នាក់នោះដូចជានឹកគ្នាខ្លាំងណាស់ចឹង ត្រូវហើយព្រោះមិនដែរបានជួបគ្នា
អោបបែបនេះនៅស្ទើរផង។
សេនសាយ៍លាដៃចេញពីចេឈូបន្តិច
ហើយទាញនាងមកប្រសព្វមុខនឹងខ្លួន "ខ្ញុំនឹកនាងណាស់..."
ទឹកភ្នែកមួយតំណក់ស្រក់ចុះពីកែវភ្នែកពណ៌ទឹកប្រាក់របស់គេ
"ខ្ញុំមិនបានយល់សប្តិទេមែនទេ? នេះឯងជាសេនសាយ៍កាលពី12ឆ្នាំមុនតើមែនទេ?"
ចេឈូងើបមើលមុខគេ
សេនសាយ៍ទាញដៃទន់ៗរបស់នាងមកដាក់លើមុខរបស់គេ
"ត្រូវហើយ... ខ្ញុំជាសេនសាយ៍ កាលពី12ឆ្នាំនោះហើយ...
ហើយពេលនេះក៏នៅតែជាខ្ញុំ"
ចេឈូមិនចង់អោយគេបកស្រាយច្រើនទៀតនោះទេគ្រាន់តែកម្ដៅដ៏កក់ក្ដៅចេញពីខ្លួនគេមកនោះ
គេក៏ជាសេនសាយ៍របស់នាងបាត់ទៅហើយ ចេឈូឈ្ងប់មុខនឹងទ្រូងរបស់គេ
នាងអោបគេដូចខ្លាចបាត់ទៅណាទៀតចឹង។
រាត្រីកាលដ៏សប្បាយរីករាយមួយនេះកំពុងតែនិទ្រ្ទាទៅ
ការសន្ទនាជាច្រើនបានរៀបរាប់សាយ... រយៈពេល12ឆ្នាំមកនេះ
ម្នាក់ៗពិតជាប្លែកមែន 12ឆ្នាំហើយដែលចេឈូបែកពីមិត្ដដែលខ្វះមិនបានម្នាក់នេះ
ខកសន្យាជាច្រើនដែលនាងនឹងគេបាននិយាយគ្នា
ក្រោមអាកាសធាតុត្រជាក់អមដោយព្រិលរោយសាយពីខាងលើប្រៀបបានជាផ្កាសួគ៌អមអរពួកគេក្នុងពេលនេះយ៉ាងចឹង។
......
ថ្ងៃទីពីរនៃពិធីបុណ្យព្រិល ហុកកៃដូប្រទេសជប៉ុន//
បុរសម្នាក់កំពុងឈររងចាំអ្នកណាម្នាក់មិនដឹងក្រោមដើមឈើធំមួយដើម
ក្នុងដៃរបស់គេមានកាន់ប្រអប់មួយនឹងដៃ ហើយមានកូនសៀវភៅមួយនៅឯដៃមួយទៀត
គេដើរចុះដើរឡើងហាក់ទន្ទឹមរងចាំនរណាម្នាក់យ៉ាងសន្ទះសារ
"សេនសាយ៍!"
សម្លេងនរណាម្នាក់ស្រែកហៅគេពីចម្ងាយ គ្រាន់តែឮភ្លាមគេប្រញាប់ងាកទៅភ្លែត
ព្រោះដឹងថាម្ចាស់សម្លេងជានាក់ណា
"ចេឈូ!"
គេរត់ទៅរកម្ចាស់សម្លេងដែលហៅគេមុននេះដោយស្នាមញញឹមជាប់មុខ
រាងកាយទាំងពីររួមជាប់គ្នាដោយកម្លាំងអោបដោយក្ដីនឹករលឹង
ទោះបីជាទើបនឹងជួបគ្នាហើយពីម្សិលមិញក្ដី
មួយសន្ទុះក្រោយមកគេក៏លែងនាងចេញបន្តិច
"ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ" គេញញឹម
ចេឈូសើចដាក់គេវិញបន្តិចរួចលើកប្រអប់របស់នាងឡើង
"នេះណា៎គ្រប់ចំនួនអស់ហើយ... ឯណារបស់ឯង"
សេនសាយ៍លើកអោយនាងមើលវិញ ហើយលានអណ្ដាតដាក់នាង
"រួចដូចគ្នាហ្នឹង
យ៉ាងណាក៏របស់ខ្ញុំស្អាតជាងដែរ" គេនៅតែបែបនេះដដែល ពីមុនបែបណាពេលនេះនៅតែដូចដើម
"ចឹងប្ដូរគ្នាទៅ" ចេឈូហុចប្រអប់នាងទៅអោយសេនសាយ៍
សេនសាយ៍ប្ដូរប្រអប់របស់គេអោយនាងវិញ ពួកគេអង្គុយនៅបង់មួយក្បែរដើមឈើនោះ
គេអង្គុយបែរខ្នងដាក់គ្នា កំពុងតែអានអត្ថបទដែលពួកគេបានសន្យានឹងគ្នា...
មួយសន្ទុះក្រោមមក ចេឈូងាកមករកសេនសាយ៍
"សេនសាយ៍មានន័យចឹងសោះ...
ហាហាខ្ញុំមិនដែលដឹងពីឯងយ៉ាងនេះទេ"
"ហាហាគឺប៉ារបស់ខ្ញុំជាជនជាតិជប៉ុន
ម្ដាយខ្ញុំជាជនជាតិកូរ៉េ ប៉ាខ្ញុំនិយាយថាសេនសាយ៍ប្រែថាលោកគ្រូ
ជាគ្រូតំណាងអោយអ្នកចេះដឹង"
"ឯងសរសេរវាចប់បានយ៉ាងមិចទៅ?"
"ឯងជាកម្លាំងចិត្ដនោះអី"
គេញញឹមដាក់ចេឈូដោយឬកពារទន់ភ្លន់
"ហាហា យើងក៏ដូចគ្នា ពេលដែលនឹកដល់ឯងទើបសរសេរចេញ..."
ចេឈូញញឹមឡើងមុខក្រហមអស់
"ឯងសរសេរវាបានល្អណាស់" សេនសាយ៍សរសើរនាង
"នេះឯងសរសេើរខ្ញុំហេ? 12ឆ្នាំហើយ
ទើបតែឮពាក្យសរសើរនេះទេ"
បន្ទាប់ពីចំណាយពេលអានអស់ជាច្រើននាទី
ចេឈូក៏ងាកមករកគេវិញ
"អេ!ឯងស៊ីខូចខ្ញុំហើយតាមពិតអត្ថបទឯងមិនទាន់គ្រប់ទេ"
"មែនឬ? ខ្វះប៉ុន្មានទៅ?" គេលើកចិញ្ចើមសួរ
"៣ពាក្យទៀត"
ចេឈូសម្លក់មុខគេ គេមិនតបហើយខិតមកជិតនាងបន្ដិច
"មែនហើយខ្ញុំពិតជាខ្វះមែនព្រោះប៉ុន្មានពាក្យចុងក្រោយនោះគឺ...
I love You three thousand"
This comment has been removed by a blog administrator.
ReplyDeleteAyo daftarkan diri anda ke togel online. Setiap yang sudah aktif berhak mendapatkan bonus new member hingga 10% jangan lewatkan. Untuk informasi lebih lanjut segera kunjungi website nya di http://www.airintakesystemsparts.com/.
ReplyDelete