រឿង វិញ្ញាណចងអាឃាត End Ep-8
រឿង: វិញ្ញាណចងអាឃាត _________________________ នាពេលនេះគ្រប់យ៉ាងដែលជានៅភុំវិញនាយភុំគឺពពេញទៅអោយអាប់ផ្សែងក្រាស់ខ្មឹក ខ្យល់ជំនោរខ្លាំងៗកំពុងតែធ្វើការបោកបក់ ពេលនេះនាយភុំព្រមទាំងព្រះគ្រូនិងក្រុមភ្លេង និងសង្ឃប្រមាណជា១០អង្គកំពុងតែធ្វើការរៀបចំរបស់របរ ដើម្បីប្រារព្ធពិធីក្នុងពេលបន្ដិចទៀតនេះ។ ក្នុងខណៈពេលនេះអ្វីដែលសំខាន់មិនមែនជាពិធីបំបួសនាគដែលកំពុងតែចាប់ផ្ដើមនេះទេ គឺជាពិធីអ្វីម្យ៉ាងដែលយើងមិនដឹង។ គ្រប់យ៉ាងមិនចម្លែកទេដែលគោលដៅរបស់ពួកគេមករកផ្ទះមួយខ្នងដែលក្រុមនាយភុំបានបំពាន តែបែរជាមិនឃើញផ្ទះនោះទៅវិញ ហើយសភាពពេលនេះមិនខុសពីកាលដែលនាយភុំមកដល់លើកមុននោះទេ គ្រប់យ៉ាងគឺទទេស្អាត មានត្រឹមតែដីវាលមួយប៉ុណ្ណោះ ព្រះគ្រូសម្លឹងទៅជ្រៅក្នុងសភាពដែលពពេញទៅដោយផ្សែងសអណ្ដែតពាសពេញ។ “យកធូប១៣សសៃអោយយើង!” ព្រះគ្រូចេញបញ្ជាអោយសង្ឃមួយអង្គក៏ប្រញាប់ទៅយកធូប១៣សសៃមកអោយព្រះគ្រូភ្លាម ធូបដប់បីសសៃត្រូវបានអុចដោយដៃព្រះគ្...