អចេតនា (តចប់)
អចេតនា Continues …… មកដល់កន្លែងរបស់យើងវិញខ្ញុំបានរៀបចំម្ហូបមួយចំនួនដែលខ្ញុំបានកម្ម៉ង់មក ព្រមជាមួយនឹងស្រាខ្លះៗ ទុកគ្រាន់ក្រេបមើលទេសភាពតិចៗ នាងឈរនៅជ្រុងម្ខាងនៃតុអាហារដែលខ្ញុំបានរៀបចំ ខ្ញុំក៏ចាក់ស្រាមួយកូនកែវអោយនាង និងសម្រាប់ខ្លួនឯងមួយទៀត យើងក្រេបវាតិចៗសម្លឹងមើលទៅឆ្ងាយជាមួយនឹងទឹកសមុទ្រដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក រៀងល្ងាចបន្តិចខ្ញុំប៊ិះនឹងភ្លេចថាខ្លួនឯងរៀបរបស់អ្វីម្យ៉ាងសម្រាប់នាង ហើយខ្ញុំប្រាប់នាងអោយរងចាំមួយភ្លែត នាងក៏យល់ព្រមហើយខ្ញុំក៏មិនបង្អង់យូរព្រោះថាវាដល់ពេលហើយ ខ្ញុំក៏ចូលទៅក្នុងដើម្បីទៅយកវាមក ហើយនាងចាំខ្ញុំនៅខាងក្រៅរៀបចំរបស់របរនៅលើតុខ្លះៗដើម្បីមើលទៅវាមានភាពទាក់ទាញ។ ខ្ញុំនាំរាងកាយខ្លួនឯងចូលទៅក្នុងបន្ទប់ដែលខ្ញុំបានរៀបចំរបស់ម្យ៉ាងសម្រាប់នាង ហើយខ្ញុំជឿជាក់ថានាងមិនបានដឹងខ្លួនមុននោះទេ ខ្ញុំគិតទុកជាស្រេចហើយថាខ្ញុំនឹងប្រាប់នាងអំពីវាដែលវាបានើលាក់ទុកក្នុងចិត្ដយូរគួរសមហើយ ខ្ញុំត្រៀមចិត្ដរួចរាល់ដើម្បីយកវាចេញ ភ្នែករបស់ខ្ញុំសម្លឹងទៅវាដោយភាពជឿជាក់ ខ្ញុំស្រូបខ្យល់ចូលសួតមួយដង្ហើមដើម្បីជាកម្លាំងចិត្ដ ហើយខ្ញុំកាន់វាទៅដោយក្ដីជឿជាក់ជាប៉ុនពេក។ ខ្ញុំចេញមកក្រៅជាមួយនឹងរបស់ពិសេសនៅក្នុងដៃ ប៉ុន្ដែ... ន...