Posts

Showing posts from January, 2021

រឿង វិញ្ញាណចងអាឃាត End Ep-8

Image
  រឿង: វិញ្ញាណចងអាឃាត _________________________              នាពេលនេះគ្រប់យ៉ាងដែលជានៅភុំវិញនាយភុំគឺពពេញទៅអោយអាប់ផ្សែងក្រាស់ខ្មឹក ខ្យល់ជំនោរខ្លាំងៗកំពុងតែធ្វើការបោកបក់ ពេលនេះនាយភុំព្រមទាំងព្រះគ្រូនិងក្រុមភ្លេង និងសង្ឃប្រមាណជា១០អង្គកំពុងតែធ្វើការរៀបចំរបស់របរ ដើម្បីប្រារព្ធពិធីក្នុងពេលបន្ដិចទៀតនេះ។           ក្នុងខណៈពេលនេះអ្វីដែលសំខាន់មិនមែនជាពិធីបំបួសនាគដែលកំពុងតែចាប់ផ្ដើមនេះទេ គឺជាពិធីអ្វីម្យ៉ាងដែលយើងមិនដឹង។ គ្រប់យ៉ាងមិនចម្លែកទេដែលគោលដៅរបស់ពួកគេមករកផ្ទះមួយខ្នងដែលក្រុមនាយភុំបានបំពាន តែបែរជាមិនឃើញផ្ទះនោះទៅវិញ ហើយសភាពពេលនេះមិនខុសពីកាលដែលនាយភុំមកដល់លើកមុននោះទេ គ្រប់យ៉ាងគឺទទេស្អាត មានត្រឹមតែដីវាលមួយប៉ុណ្ណោះ ព្រះគ្រូសម្លឹងទៅជ្រៅក្នុងសភាពដែលពពេញទៅដោយផ្សែងសអណ្ដែតពាសពេញ។           “យកធូប១៣សសៃអោយយើង!” ព្រះគ្រូចេញបញ្ជាអោយសង្ឃមួយអង្គក៏ប្រញាប់ទៅយកធូប១៣សសៃមកអោយព្រះគ្រូភ្លាម           ធូបដប់បីសសៃត្រូវបានអុចដោយដៃព្រះគ្...

រឿង វិញ្ញាណចងអាឃាត Ep-7

Image
  រឿង: វិញ្ញាណចងអាឃាត _________________________ កន្លងទៅជាច្រើនម៉ោងការរងចាំក៏ខិតៗនឹងចូលមកដល់ មិនថាភុំ ព្រះគ្រូ រួមទាំង៤នាក់ឯទៀត សុទ្ធតែកំពុងតែរងចាំឧកាសមួយមកដល់ មិនត្រឹមតែប៉ុណ្នឹងទេ នៅមានម្នាក់ទៀតដែលយើងមើលមិនឃើញក៏កំពុងតែរងចាំឧកាសមកដល់ដូចគ្នា ម្នាក់នោះគឺនាងណាវិន ដែលជាខ្មោចចាំសងសឹងនូវគំនុំចាស់ ដែលបានរងចាំអស់ជាច្រើនឆ្នាំ។ ពេលនេះនាងកំពុងតែរងចាំឧកាសមួយមកដល់ដូចគ្នា។ រងចាំឧកាសមួយដែលត្រូវតែសងសឹងអោយសមចិត្ដរបស់នាង។           វិនព្រមទាំងគ្នា៣នាក់ទៀតបានអង្គុយបែបនេះយូរណាស់ហើយ បើទោះជាគេអាចទ្រាំបានក៏មិនប្រាកដថា ៣នាក់ទៀតទ្រាំបានដែរ។ ធីរំកិលខ្លួនបន្ដិចដើម្បីពត់ពែងខ្លួនរបស់គេដែលចុករោយ វិនក៏និយាយហាមភ្លាម៖           “កុំអោយចេញពីរង្វង់អោយសោះអាធី!” វិននិយាយដោយភ្នែកកំពុងតែបិទ តែគេអាចដឹងបានថាអ្នកណាជាអ្នកកម្រើក ព្រោះតែអាធីអង្គុយក្បែរគេនេះឯង។           ធីមើលមុខវិនបន្ដិច ហើយក៏ពត់ពែងខ្លួនតិចៗដោយខ្លាចចេញពីរង្វង់ដែលវិនបានខណ្ឌ។ វិនហាមបែបនេះព្រោះតែខ្លាចធីធ្វើអីផ្ដេសផ្ដាសនឹងម...

រឿង វិញ្ញាណចងអាឃាត Ep-6

Image
  រឿង: វិញ្ញាណចងអាឃាត                                                                                                             _________________________                  បន្ទាប់ពីអាម៉ាប់បានស្លាប់ទៅ ធីគិតតែពីអង្គុយយំ​ គេពិតជាអាណិតវាណាស់ អ្វីដែលអាធីស្ដាយបំផុតគឺមិនទាន់បានធ្វើល្អជាមួយនឹងអាម៉ាប់នៅឡើយទេ ហើយវាក៏ទៅបាត់ មិនសូម្បីតែលាគេជាលើកចុងក្រោយ។             មួយថ្ងៃបានកន្លងផុតទៅទៀតហើយ ពេលរាត្រីក៏លំអោនកាយចូលមកដល់ម្ដងទៀត សភាពផ្ទះទាំងមូលនៅតែដដែល ខុសត្រង់តែមនុស្សដែលកំពុងជាប់នៅក្នុងនេះប៉ុណ្ណោះ តាំងពីគ្នាប្រាំបីរហូតសល់តែ៤នាក់។ តើទាំងបួននាក់ដែលនៅ...