Posts

Showing posts from September, 2020

អចេតនា (តចប់)

Image
  អចេតនា Continues …… មកដល់កន្លែងរបស់យើងវិញខ្ញុំបានរៀបចំម្ហូបមួយចំនួនដែលខ្ញុំបានកម្ម៉ង់មក ព្រមជាមួយនឹងស្រាខ្លះៗ ទុកគ្រាន់ក្រេបមើលទេសភាពតិចៗ នាងឈរនៅជ្រុងម្ខាងនៃតុអាហារដែលខ្ញុំបានរៀបចំ ខ្ញុំក៏ចាក់ស្រាមួយកូនកែវអោយនាង និងសម្រាប់ខ្លួនឯងមួយទៀត យើងក្រេបវាតិចៗសម្លឹងមើលទៅឆ្ងាយជាមួយនឹងទឹកសមុទ្រដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក រៀងល្ងាចបន្តិចខ្ញុំប៊ិះនឹងភ្លេចថាខ្លួនឯងរៀបរបស់អ្វីម្យ៉ាងសម្រាប់នាង ហើយខ្ញុំប្រាប់នាងអោយរងចាំមួយភ្លែត នាងក៏យល់ព្រមហើយខ្ញុំក៏មិនបង្អង់យូរព្រោះថាវាដល់ពេលហើយ ខ្ញុំក៏ចូលទៅក្នុងដើម្បីទៅយកវាមក ហើយនាងចាំខ្ញុំនៅខាងក្រៅរៀបចំរបស់របរនៅលើតុខ្លះៗដើម្បីមើលទៅវាមានភាពទាក់ទាញ។ ខ្ញុំនាំរាងកាយខ្លួនឯងចូលទៅក្នុងបន្ទប់ដែលខ្ញុំបានរៀបចំរបស់ម្យ៉ាងសម្រាប់នាង ហើយខ្ញុំជឿជាក់ថានាងមិនបានដឹងខ្លួនមុននោះទេ ខ្ញុំគិតទុកជាស្រេចហើយថាខ្ញុំនឹងប្រាប់នាងអំពីវាដែលវាបានើលាក់ទុកក្នុងចិត្ដយូរគួរសមហើយ ខ្ញុំត្រៀមចិត្ដរួចរាល់ដើម្បីយកវាចេញ ភ្នែករបស់ខ្ញុំសម្លឹងទៅវាដោយភាពជឿជាក់ ខ្ញុំស្រូបខ្យល់ចូលសួតមួយដង្ហើមដើម្បីជាកម្លាំងចិត្ដ ហើយខ្ញុំកាន់វាទៅដោយក្ដីជឿជាក់ជាប៉ុនពេក។ ខ្ញុំចេញមកក្រៅជាមួយនឹងរបស់ពិសេសនៅក្នុងដៃ ប៉ុន្ដែ... ន...

អចេតនា

Image
  អចេតនា        តើ អ្នកទាំងអស់គ្នាធ្លាប់ដែរទេ? ស្រលាញ់គេទាំងដែរគេមានម្ចាស់ទៅហើយ...             យើងមិនចង់មានឈ្មោះទៅដណ្ដើមរបស់គេនោះទេ តែយើងបែរជាបណ្ដោយខ្លួនអោយធ្លាក់ចូលអន្លង់មួយនោះទៅវិញ។ ក្ដីសង្ឃឹមដែលមានចំពោះគេ ក្ដីសុខក្លែងក្លាយដែលបានកើតចេញពីគេ ធ្វើអោយយើងមិនអាចគេចផុតបាន បើទោះបីជាបដិសេធយ៉ាងណាក៏ដោយ។ ខ្ញុំធ្លាប់ហើយ ហើយក៏អស់ជំនឿទៀតដែរ។             រឿងរ៉ាវស្នេហាខ្ញុំចំពោះមនុស្សស្រីដែលមានម្ចាស់ម្នាក់...//             មួយរយៈពេលមុន ខ្ញុំបានស្គាល់នឹងនារីម្នាក់ ខ្ញុំចាប់អារម្មណ៍នឹងនាង ព្រោះថានាងតែងតែបង្ហាញអារម្មណ៍ឯកការរបស់នាងមករហូតតាមរយៈ Facebook ហើយខ្ញុំចាប់ផ្ដើមចង់ដឹងពីនាង។ ថ្ងៃដំបូងដែលខ្ញុំឆាតទៅនាង ខ្ញុំសួរនាំនាងពីមូលហេតុដែលនាងតែងតែពិបាកចិត្ដ ហើយនាងក៏ប្រាប់ថាគ្មានអីទេ គ្រាន់តែតាមអារម្មណ៍តិចតួច។ ថ្ងៃបន្ទាប់ យើងនិយាយគ្នាធម្មតា​ តែហាក់បីដូចស្គាល់គ្នាយូរណាស់ហើយយ៉ាងចឹង។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ល្អៗពេលដែ...

ត្រលប់ទៅរក៣៦៥ថ្ងៃនៃក្ដីស្រលាញ់

Image
  ត្រលប់ទៅរក៣៦៥ថ្ងៃនៃក្ដីស្រលាញ់             អាចនិយាយថា ខ្ញុំគំនិតក្មេងក៏បានឬខ្ញុំមិនទាន់ធំក៏បាន ខ្ញុំផ្ដើមក្ដីស្រលាញ់មួយជាមួយនឹងនារីម្នាក់ នាងមានអ្វីគ្រប់យ៉ាងដែលខ្ញុំគ្មាន ខ្ញុំតែងតែគិតថាខ្លួនឯងពិតជាអន់មែនទែន ដូចជាពាក្យគេតែងតែនិយាយចឹង បើមិនទាន់មានអ្វីទេ កុំមានស្នេហាអី អ្វីដែលខ្ញុំគ្មាននោះគឺ ចិត្ដ គំនិត និងការព្យាយាម។ គិតទៅក្មេងៗពិតជាចង់ដឹងចង់លឺនូវអ្វីដែលគេហាមណាស់ ខ្ញុំគ្រាន់តែចង់ស្គាល់ថា អ្វីទៅជាស្នេហាហើយវាមានរសជាតិបែបណា? ផ្អែមដូចទឹកឃ្មុំ?ឬល្វីងដូចថ្នាំពុល? បន្ទាប់ពីខ្ញុំបានស្គាល់ហើយ លើកដំបូងនោះគឺ... ផ្អែមណាស់ រំភើបញាប់ញ័រ មិនបានប៉ុន្មានផងក៏ប្រែវិញ... ប្រែទៅជា....ធុញធប់។             ៣៦៥ថ្ងៃមុន...             ខ្ញុំជាបុរសជួរមុខប្រចាំសាលា ខ្ញុំមិនអួននោះទេ ស្រីៗច្រើនណាស់ដែលតាមស្រលាញ់ខ្ញុំហើយត្រូវខ្ញុំបដិសេធ... ហេតុផលនោះគឺខ្ញុំមិនចង់ស្គាល់ឡើយអារម្មណ៍ខ្លោចផ្សា ហើយរឹតតែមិនចង់ទៀតនោះគឺធ្វើបាប...

THREE THOUSAND WORDS

Image
THREE THOUSAND WORDS " សេនសាយ៍ៗ... គំនូរនេះស្អាតទេ ?" សម្លេងក្មេងស្រីតូចគួរអោយស្រលាញ់កំពុងតែនិយាយជាមួយនឹងមិត្ដរបស់គេ នាងលើកគំនូររបស់នាងឡើងបង្ហាញទៅក្មេងប្រុសដែលជាមិត្ដរបស់នាងដោយមានស្នាមញញឹមជាប់នឹងមុខតូចៗរបស់នាង     ពួកគេទាំងពីរនាក់មានវ័យប្រហាក់ប្រហែលគ្នា ដែលពេលនេះពួកគេកំពុងតែគូរគំនូរតាមការស្រម៉ៃរបស់ពួកគេ។    " ខ្ញុំថារបស់ខ្ញុំស្អាតជា ហាហា" ក្មេងប្រុសនោះលើកគំនូររបស់ខ្លួនឡើងមក បង្ហាញនាងតូចថាខ្លួនគូរស្អាតជាង ពួកគេទាំងពីរលានអណ្ដាតដាក់គ្នា ដោយមិនព្រមចុះចាញ់រាងខ្លួន មើលទៅភាពជាកុមាររបស់ពួកគេទាំងពីរពិតជាសប្បាយណាស់ បើអាចគឺចង់ក្លាយជាក្មេងដូចពួកគេដែរ។       គ្រឺងៗៗ//       សំលេងកណ្ដឹងរោទិ៍ឡើង បញ្ជាក់ថាពួកគេអស់ពេលគូរគំនូរហើយ ហើយក៏ដល់ពេលសម្រាកដែរ នាងតូចហាក់ធ្លាក់ទឹកមុខបន្តិចពេលដែលដឹងថា ជាកណ្ដឹងរោទិ៍ទៅផ្ទះ      " សេនសាយ៍! ប៉ាខ្ញុំមកយកហើយ បាយៗ" នាងតូចលាមិត្ដភក្តិទាំងមិនអស់ចិត្ដ ឯក្មេងប្រុសនោះក៏បានតែលើកដៃលាដោយមិនអស់ចិត្ដដូចគ្នា ហាហាមើលទៅដូចជាអាល័យគ្នាដល់ហើយក្មេងៗនេះ។      " បាយៗ ចេឈូ!" សេនសាយ៍លើកដៃលា     មួុ...