រឿង វិញ្ញាណចងអាឃាត Ep-1



រឿង: វិញ្ញាណចងអាឃាត

_________________________

កន្លងមកចាស់ៗតែងតែនិយាយតៗគ្នាថា អ្វីក៏ដោយបើយើងមិនជឿក៏កុំប្រមាថអោយសោះព្រោះមិនដឹងថានឹងមានអ្វីកើតឡើងមកលើយើងនោះទេ។

 

មានពពួកក្មេងទំនើងមួយក្រុមដែលទំនងជាពួកបងតូចបងធំដែលមានគ្នា13នាក់ មានទិសដៅទៅណាក៏មិនដឹង បាននាំគ្នាមកដល់ផ្ទះសំណាក់ទុកចោលមួយកន្លែងដែលអ្នកភូមិនៅទីនេះល្បីថាមានវិញ្ញាណកាចសាហាវនៅទីនោះ។ តែអ្នកភូមិមិនដែលមានម្នាក់ណាហ៊ាននិយាយពីនេះពីនោះអំពីផ្ទះទុកចោលមួយនេះឡើយ ព្រោះពួកគេមិនហ៊ានប្រាកដទេថា ពេលដែលនិយាយហើយមានជីវិតរស់ដល់សព្វថ្ងៃឬអត់ទេ។ ដោយសារភាពចង់ដឹងចង់លឺរបស់ក្មេងៗឈាមរាវអស់ទាំងនេះ ពួកគេក៏នាំគ្នីគ្នាមកលេងនៅផ្ទះសំណាក់មួយនេះ ហើយម្នាក់ដែលនៅក្នុងចំណោមពួកគេក៏និយាយឡើង៖

"នែ៎៎! យើងល្បីថាទីនេះខ្មោចលងសាហាវណាស់វ៉ើយ"

"អឺៗ មែនហើយយើងក៏លឺគេនិយាយបែបនោះដែរ ហើយគ្មានអ្នកណាហ៊ានមកជាន់ទីនេះទេវ៉ើយ!"

"ស្អីហ៎៎ាគ្រាន់តែប៉ុណ្ណឹងសោះក៏ខ្លាចដែរ ខ្មោចឯណាខ្លាំងជាងមនុស្សនោះ" គ្នាពួកវានិយាយហើយសើចខ្លាំងៗ បញ្ជាក់ច្បាស់ថាពួកគេចង់សាកល្បងជាមួយផ្ទះមួយខ្នងនេះ។

"លោកបង! យើងគិតថាមកលេងទីនេះម៉ោងប៉ុន្មានដែរ?" ម្នាក់ដែលសួរឡើងមានមុខមាត់មិនខុសពីចោរសមុទ្រទេ ហើយអាម្នាក់ដែលគេសួរនោះ ទំនងជាបងធំដែលគ្នាវាមួយណាក៏មើលទៅខ្លាចវាដែរ។

"អឺ យើងគិតថាម៉ោង11 ជិត12ល្អទេវ៉ើយ ព្រោះខ្មោចតែងតែចេញមកលងស្មាៗនឹងឯងវ៉ីយ"

"អូខេ លោកបងម៉ោង11 ពួកយើងជួបគ្នាចុះ" ក្រោយពេលបញ្ជាក់ការណាត់គ្នាហើយ ពួកវាម្នាក់ៗក៏បំបែកគ្នាទៅតាមកន្លែងរៀងៗខ្លួន។

(ម៉ោង11ឈានមកដល់)

ម៉ូតូ4, 5គ្រឿងឈប់នឹងរបងផ្ទះដែលទុកចោលនោះ រងចាំគ្នីគ្នាមកជុំគ្នា នឹងអាលបានសាកល្បងលេងដោយមានសម្លេងឆ្កែព្រូសយ៉ាងទំហឹង កងរំពងពេញភូមិតែម្ដង មិនប៉ុន្មាននាទីផងគ្នាពួកវាក៏មកជុំគ្នាអស់។

"ហេៗ ជុំគ្នាល្អណាស់វ៉ើយ នែ៎អាឡាំ ឯណារបស់ដែលយើងអោយឯងយកមក?"

"នៅទីនេះលោកបង!" របស់ដែលវាអោយយកនោះគឺជា ផាវដែលវានឹងដុតបោះចូលទៅនៅពេលបន្តិចទៀតនេះ។

"ល្អ! អ្នកណាជាអ្នកគប់ចូល?" បងធំពួកវាក៏សួរទៅគ្នារបស់គេ ទំនងជាខ្លួនឯងមិនហ៊ានគប់ទេមើលទៅ។

"ទុកអោយខ្ញុំជាអ្នកគប់ចូលទៅលោកបង" ម្នាក់ក្នុងចំណោមពួកវាស្នើរខ្លួនជាអ្នកគប់របស់នោះចូលទៅ។

"នេះ! ដុតហើយគប់ទៅវ៉ីយ!"

"ហាសហាស..... យើងគប់ចូលហើយវ៉ើយ!" ម្នាក់ដែលបានស្នើរខ្លួុនជាអ្នកគប់ បានដុតផាវនោះនិងនិយាយពាក្យដែលមិនគួរនិយាយចេញមក។

"បើខ្លាំងមែន អោយវាខ្លាំងជាងនេះទៅចុះលងម៉ាសប្បាយចុះវ៉ើយ ស៊ីម៉ាផាវយក្សនេះហើយនៅខ្លាំងបានឬអត់មើលទៅ ហាហា"

"ហាស ហាស ហាស....." សំលេងសើចរបស់ពួកគេគួរអោយខ្លាច តែប្រហែលជាពួកគេមិនដឹងនោះទេថាបន្ដិចទៀតនឹងមានអ្វីកើតឡើងចំពោះពួកគេ។

"បើវាខ្លាំងអោយវា ខ្លាំងទៀតចុះ ហាសហាស! តោះយើងទៅវិញ!" អាបងធំក៏អ្នកបង្ហើយល្បោយ ហើយក៏ប្រាប់ពួកគ្នាវាអោយត្រលប់ទៅវិញ ព្រោះយប់អាទ្រាតទៅហើយ។

"លាសិនហើយលោកបង! សុខសប្បាយតាមផ្លូវណា!"

"អឺៗ ពួកឯងក៏ដូចគ្នា" និយាយហើយពួកគេក៏ចាកចេញអស់ តែគេមិនដឹងទេថាគ្រប់សកម្មភាពទាំងអស់បានថតជាប់ក្នុងកែវភ្មែកក្រហមឆៅដែលពពេញដោយកំហឹង។

"ពួកឯង!!!!!!!! ពួកឯងត្រូវតែស្លាប់!!!" សំលេងសើចលាន់រំពងគួរអោយខ្លាច តែសំលេងនោះបង្គាប់ដោយភាពសោកសៅឥតគណនាបាន។

"យើងមិនលើកលែងអោយពួកឯងជាដាច់ខាត!!!!!" សំលេងផ្ដាច់ការបញ្ជាក់ច្បាស់ៗថា.... ត្រូវតែសម្លាប់!!!។

"យើងនឹងតាមព្យាបាទ ពួកឯង!!" កែវភ្នែកក្រហមមួយគូរនោះបានបញ្ជាក់ពីកំហឹងក៏ខ្លាំងសម្បារយ៉ាងច្បាស់ កែវភ្នែកក្រហមទាំងគូរប្រែជាមានដំណក់ទឹកក្រហមឆៅចេញតាមរង្វង់ភ្នែកដែលវាគឺជាទឹកភ្នែកទៅវិញនោះទេ បើសង្កេតកាន់តែច្បាស់នោះយើងនឹងឃើញថា ភាពសោកសៅទាំងប៉ុន្មានត្រូវបានបង្ហាញអោយឃើញតាមរយៈតំណក់ឈាមនោះ។ វិញ្ញាណនេះតែលតោលអស់រយៈពេលច្រើនឆ្នាំណាស់មកហើយ ក៏ព្រោះតែគ្មានសាច់ញ្ញាតិឬបងប្អូនណាធ្វើបុណ្យឧទ្ទិសកុសលអោយ ទើបធ្វើអោយវិញ្ញាណមួយនេះមិនអាចទៅចាប់ជាតិថ្មីបាន ទើបត្រូវកើតជាវិញ្ញាណសាហាវគ្រប់គ្រងទីនេះ។

 

(ថ្ងៃមរណឈានចូលមកដល់)

ក្រោមបន្លឺនៃអគ្គីសនីពាសពេញបន្ទប់ដែលទំនងជាកន្លែងរាំ កំសាន្ដដោយមានក្មេងៗវ័យជំទង់ 10 ទៅ 15នាក់កំពុងរាំលេងសប្បាយ ហើយមានម្នាក់ក្នុងចំណោមនោះមិនបានដឹងទេថាខ្លួននឹងមានអ្វីកើតឡើងនៅពេលបន្ដិចទៀតនេះ។

"នែ៎៎ៗ គ្នាដូចជាចង់ត្រលប់ទៅវិញហើយវ៉ើយ ព្រោះនេះម៉ោង11ហើយណា គ្នាខ្លាចម្ដាយគ្នាមិនអោយចូលផ្ទះ"

"មើលទៅអាចត្រលប់ទៅវិញបានក៏អត់នេះ?" មិត្ដភក្ដិរបស់គេក៏សួរឡើង ព្រោះមើលទៅគេដូចជាស្រវឹងហើយខ្លាចលមិនអាចត្រលប់ទៅផ្ទះវិញដោយខ្លួនឯងបាន។

"គ្នាដូចជាមិនអីទេសម្លាញ់"

"អឺៗ អោយតែឯងមិនអី! នេះយប់ណាមិនមែនថ្ងៃទេវ៉ើយ! បើទៅមិនរួចទេគ្នាជូនទៅបាន" មិត្ដភក្ដិរបស់គេយកអាសារ ក៏ព្រោះពួកគេជាមិត្ដជិតស្និតនឹងគ្នា។

"មិនអីទេ យើងថាមិនអីគឺមិនអីហើយ"

"អឺ បើចឹងឆាប់ទៅៗវ៉ើយ"

"អើ លាសិនហើយ" គេលើកដៃលាមិត្ដរាល់គ្នាហើយក៏ចាកចេញទៅ។ តែពេលដែលគេចាកចេញ មានម្នាក់ក្នុងចំណោមគ្នាគេបានឃើញគេដើរចេញទៅដោយមានតែខ្លួនគ្មានក្បាល!! ម្នាក់នោះខំមើលហើយមើលទៀត តែគេដូចជាមិនជឿក៏គិតថាប្រហែលជាខ្លួនឯងស្រវឹងជ្រុលហើយ បានជាឃើញអីឡប់ៗបែបនេះ ទើបគេមិនគិតអីច្រើនហើយក៏រាំបន្ដ។

(ពេលព្រឹក)

"អាឡូ! លោកបងគ្នាយើងអាផាតងាប់បាត់ហើយបង"

"ហា! ថាមិចហា៎៎ ឯងនិយាយស្អីឆ្កួតបែបនេះ?" អាបងធំធ្វើដូចជាមិនចង់ជឿព្រោះទើបតែស៊ីផឹកជាមួយគ្នាកាលពីយប់មិញ។

"មិននិយាយលេងទេបង វាងាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៌យប់មិញនេះ!"

"ហើយពេលនេះឯងនៅឯណា?"

"ខ្ញុំនៅផ្ទះវាបង! គេកំពុងតែរៀបចំធ្វើបុណ្យ"

"អឺៗ តិចទៀតយើងទៅដល់"

 

ហ្រ្វាំងម៉ូតូឈប់ចតនៅពីមុខផ្ទះសពមិត្ដរបស់ខ្លួនដែលទើបតែស្លាប់កាលពីយប់មិញនេះ។សាកសពមិត្ដរបស់គេស្លាប់ដោយអណោចអធម្ម ព្រោះក្បាលត្រូវឡានកិនមើលមិនយល់ រីឯដៃជើងដាច់ចេញពីខ្លួនជាបំណែកៗ។ មិត្ដរបស់វាមើលសាកសពវាហើយសុទ្ធតែនាំគ្នាយកដៃបិទមុខ ដោយគ្មាននរណាម្នាក់ហ៊ានមើលយូរនោះឡើយ។

"មិចក៏ឯងអាយុខ្លីបែបនេះ?" ម្នាក់ក្នុងចំណោមមិត្ដរបស់សពនិយាយឡើងដោយអួលដើមក។

"មែនហើយ វាអាយុខ្លីណាស់នេះទើបតែផឹកស៊ីជាមួយគ្នាយប់មិញសោះ ឥឡូវក៏ទៅចោលគ្នាបាត់ទៅហើយ" កំពុងតែជជែងគ្នាអំពីការស្លាប់របស់មិត្ដ ហើយមិត្ដភក្ដិម្នាក់ទៀតដែលបានផឹកស៊ីជុំគ្នាយប់មិញក៏មកដល់។

"ហា៎៎!!! មិនពិតទេ!! នេះ.... នេះអាផាតស្លាប់ពិតមែនហេ៎៎!!" ម្នាក់ដែលទើបនឹងមកដល់មើលទៅសាកសពសម្លាញ់ដោយមិនចង់ជឿ បើយប់មិញគេជូនវាត្រលប់មកផ្ទះម្ល៉ោះហើយវាមិនស្លាប់ដោយបែបនេះទេ។

"យើងបានឃើញគេកាលពីយប់មិញនេះ គឺគេ...គឺចាកចេញពីកន្លែងផាតធីយប់មិញដោយគ្មានក្បាលទេ យើងមិនគិតថាបែបនោះទេ យើងគិតថាយើងស្រវឹងទើបមិនខ្វល់អីច្រើនតែពេលនេះ..... ហ៊ើយវាទៅបាត់ហើយ" មិត្ដភក្ដិដែលបានឃើញផាតចាកចេញទៅដោយគ្មានក្បាលកាលពីយប់មិញ និយាយដោយមិនចង់ជឿនឹងការពិតមួយនេះ ព្រោះវាលឿនពេកហើយ។

"ណាស់ហើយ ប្រហែលជាវាទៅបានសុខហើយ កុំនាំគ្នានិយាយទៀតអី" ម្នាក់ដែលជាមេធំជាងគេនោះក៏និយាយឡើង ដើម្បីកុំអោយវាក្លាយជាយ៉ាប់ជាងនេះ យ៉ាងណាវាបានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីធ្វើបុណ្យសពចប់សព្វគ្រប់នោះមិត្ដភក្ដិសពក៏ចាកចេញទៅផ្ទះវិញរៀងៗខ្លួន។ ពេលធ្វើដំណើរទៅវិញមិត្ដភក្ដិ2នាក់ដែលជិះម៉ូតូជាមួយគ្នាស្រាប់តែសុខៗក៏លែងកម្រើកខ្លួនទាំងពីរនាក់ ចង្វាក់បេះដូចស្រាប់តែឈប់ដើរ បណ្ដាលអោយគេទាំងពីរដួលម៉ូតូនោះចំមិត្ដម្នាក់ទៀតដែលជិះទន្ទិមគ្នាធ្វើអោយម្នាក់ទៀតដួលម៉ូតូទៅម្ខាងរងរបួសយ៉ាងតំណំ។ ម្នាក់ដែលដួលនោះខំប្រឹងងើបយ៉ាងពិបាកតែគួរអោយសោកស្ដាយដែលជើងរបស់គេទាំងពីរត្រូវបាក់ បានត្រឹមតែវាទៅរកសាកសពមិត្ដភក្ដិ2នាក់ដែលស្លាប់ជិតគេនោះ។

"អត់ទេ!!! អត់ទេ!!! អ្នកណាក៏បានដែលជួយពួកខ្ញុំផង" សំលេងស្រែករកជំនួយគួរអោយអាណិត តែវាគ្មានអ្នកណាបានលឺនោះទេព្រោះនេះជាផ្លូវលំដែលមិននៅជិតក្រុងហើយគ្មាននរណាម្នាក់រស់នៅជិតនេះឡើយ ទើបធ្វើអោយសម្រែកឈឺចាប់របស់គេបង្កជាសម្លេងគួរអោយខ្លាចដល់ផ្លូវលំមួយនេះទៅវិញ។ ដោយការឈឺចាប់នឹងមុខរបួសខ្លាំងពេកនិងការបាត់បង់ឈាមអស់ជាច្រើន ទីបំផុតជីវិតដ៏ខ្លីត្រូវបានបញ្ចាប់ម្នាក់ទៀត ធ្វើអោយសំលេងសើចខ្លាំងៗរបស់នរណាម្នាក់បន្លឺរំពងពេញព្រៃអមផ្លូវលំមួយនេះ។

"អាហាស់ៗៗៗៗ ពួកឯងត្រូវតែស្លាប់ដោយវេទនាបែបនេះ!!!!" វិញ្ញាញមួយនោះនិយាយដោយសំលេងកំណាចនិងគួរអោយខ្លាចជាទីបំផុត ដែលបញ្ជាក់ថាមិនយូរមិនឆាប់នឹងត្រូវមានស្លាប់អ្នកស្លាប់បន្ដបន្ទាប់ទៀត។

____________

ក្រុមប៉ូលិសបានធ្វើកុសលវិច្ច័យក៏បានទិន្នន័យមកថាការស្លាប់របស់ក្រុមក្មេងទំនើងនេះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៌ដោយសន្មត់ថាប្រហែលជាប្រទាក់ដៃម៉ូតូគ្នាទើបបណ្ដាលអោយទៅជាបែបនេះ។ ពិធីបុណ្យសព្វបានប្រារព្ធឡើងប្រដាក់គ្នាធ្វើអោយមិត្ដភក្ដិម្នាក់ក្នុងចំណោមគ្នារបស់ពួកគេដែលនៅសល់9នាក់នោះមានចម្ងល់ឡើងមកដោយបានត្រឹមតែគិតក្នុងចិត្ដតែមិនហ៊ានសម្មត់ចេញមក។

"នេះគ្នាយើងទៅ3នាក់ទៀតហើយបង!" ម្នាក់ដែលនិយាយនោះប្រឹងនិយាយទាំងសំលេងក្អួៗ

"ហ៊ើយ! ប្រហែលជាពួកវាអស់កម្មពៀរនឹងពួកយើង"

"ពួកវាអាយុខ្លីណាស់" មិត្ដពួកវាម្នាក់ទៀតបញ្ចេញអារម្មណ៍សោកសៅចេញមក។ ក្រោយពីបាត់បង់សមាជិកម្នាក់មិនទាន់បានប៉ុន្មានផងក៏ត្រូវបាត់បង់មិត្ដ3នាក់ទៀតបាត់ទៅហើយ អារម្មណ៍អាលោះអាល័យក៏កើតឡើងមក ម្នាក់ៗគិតតែពីឈ្ងោកមុខចុះដោយមិនដឹងនិយាយអ្វីទៀត រំពេចនោះលោកមួយអង្គក៏និមន្ដមកជិតពួកគេ ហើយក៏មានពុទ្ធដីការថា

"ញោមទាំងអស់គ្នានឹងជួបហេតុការណ៍អាក្រក់ៗជាងនេះម្ដងម្នាក់ៗ"

"តេគុណមានព្រះដីការថាមិច???" ទាំងអស់គ្នាចោទជាសំណួរសួរព្រមគ្នាព្រោះតែមិនយល់នូវសំដីរបស់សង្ឃនិយាយ។

"អាត្មាគ្រាន់តែដឹងថាមានស្រមោលខ្មៅៗស្ទង់ៗនៅវិលជុំវិញពួកឯងទាំងអស់គ្នានេះ ទៅណាមកណាអោយប្រយ័ត្នផង អាត្មាគិតថានិមន្ដទៅវិញហើយ" ថាហើយតេគុណក៏និមន្ដទៅវិញដោយទុកចំងល់ជាច្រើនដល់ពពួកក្មេងឈាមរាវអស់នេះសញ្ជឹងគិត។

"សង្ឃនោះចំជាឆ្កួតមែនហើយ!" អាម្នាក់នោះខឹងនឹងព្រះសង្ឃដែលនិយាយស្អីមកស្ដាប់មិនយល់ធ្វើអោយគេមានអារម្មណ៍ខឹងសម្បារចេញមក។

"នែ៎៎! យើងគិតថាចង់ទៅផ្ទះជួបម៉ែយើងបន្ដិច" អាបងធំនិយាយដោយទឹកមុខខុសពីធម្មតា ដែលតាមមើលប្រហែលជាយល់ថាសង្ឃនោះចង់និយាយពីអី។

"លោកបងគិតចង់ទុកពួកយើងចោលចឹងហេ៎៎?" អាម្នាក់ក្នុងចំណោមនោះនិយាយមកដោយមានអារម្មណ៍ខ្លាចរអារចេញមក។

"ពួកឯងមិនចេះទៅវិញទេ ក៏ដេកទីនឹងទៅ" ថាហើយគេក៏នាំកាយរបស់គេចេញទៅដោយទុកអោយកូនចៅរបស់គេធ្វើភ្នែកភ្លឹសៗ មិនយល់ពីអាការៈប្រញាប់ៗរបស់បងធំពួកគេ។

Comments

Popular posts from this blog

រឿង វិញ្ញាណចងអាឃាត End Ep-8

THREE THOUSAND WORDS

ស្រមោលស្នេហ៍ពណ៌ខ្មៅ